Jokes & Short Stories
Public Group active 2 សប្ដាហ៍ agoSharing your favorite jokes or short stories with us here
មានរឿងកំប្លែងទេ? ចែកគ្នាសើច
-
evannak created the group Jokes & Short Stories 7 ខែ, 4 សប្ដាហ៍ កន្លងទៅ · មើល
-
chaoraksa posted on the forum topic របៀបតាមដានប្រពន្ធ in the group Jokes & Short Stories:
វិធីសាស្ត្រល្អណាស់ ប្រើតាមបុរសទីបីទៅ
11 ខែ, 1 សប្ដាហ៍ កន្លងទៅ · មើល
-
evannak started the forum topic របៀបតាមដានប្រពន្ធ in the group Jokes & Short Stories:
បុរស បីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយ ពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់បុរសពីរនាក់ទៀតថា ៖
-ទម្លាប់ របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសំឡេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្តវិញ យកម៉ាស៊ីននោះបើកស្ដាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀប ហ្នឹងក៏គ្រាន់បើម៉្យាងដែរ តែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមករញ៉េរញ៉ៃជាមួយប្រពន្ធ ខ្ញុំ ។<br />
ដល់វេនបុរសទីបី ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅណាទៅណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធី របស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ត្រីម្នាក់ នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្ដីអញ្ចឹង? ស្ត្រី នោះខឹង ច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្ដេសផ្ដាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។11 ខែ, 1 សប្ដាហ៍ កន្លងទៅ · មើល
-
evannak started the forum topic រឿងឆ្មាមានទម្ងន់ in the group Jokes & Short Stories:
នៅ ក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីរបីក្បាលទុកគ្រាន់ចាប់កណ្ដុរនៅពេលយប់ ។ គាត់ស្រឡាញ់ឆ្មារបស់គាត់ណាស់ ។ ថ្ងៃមួយស្រាប់តែ ឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូពេទ្យមកមើលឆ្មារបស់គាត់ ។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយ
គ្រូពេទ្យ ៖ សូមជួយអបអរសាទរលោកយាយ ! ឆ្មារបស់លោកយាយមានទម្ងន់ហើយ
លោកយាយ (និយាយទាំងកំហឹង) ៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ?
កំពុងជជែកគ្នា ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិចលោអាឆ្មាឈ្មោលមួយនោះទេដឹង ?
លោកយាយ ៖ មិនមែនទេក្មួយ ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ !
គ្រូពេទ្យ ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ !
លោកយាយ ៖ អីចឹងមែនអីក្មួយ !1 ឆ្នាំ កន្លងទៅ · មើល
-






