អ្នកគ្រូមា្នក់​កំពុងបង្រៀន​រឿងស៊ើបអង្កេត​សាកសព អោយ​និស្សិតពេទ្យ​មួយក្រុម ហើយក៏​លើកជា​សំណួរថា ៖
–មើល៍ ! នរណា​ដឹង​ខ្លះថា សពនេះ​លង់ទឹក​ស្លាប់​ឬទេ ?

និសិត្ស​ពីរនាក់​បានឆ្លើយ​ស្របគ្នា​ឡើងថា ៖
–បាទ ! គឺ​មានតែ​វះកាត់​មើលថា​មានទឹក​នៅក្នុង​សួត ឬ​ក្រពះអាហារ​ឬ​មាន​ទឹកអត់ !

អ្នកគ្រូពេទ្យ​គ្រាន់តែ​ញញឹម ហើយ​ងាក​ទៅសួរ​និសិត្ស​កំហិលម្នាក់​ទៀតថា ៖
–មើល៍ ! ប្អូន សាន តើ​ឯង​ដឹងថា​សពនេះ​ស្លាប់​ដោយសារ​លង់ទឹក​ដែរឬទេ ?

សាន ឆ្លើយភ្លាមថា ៖
–បាទ ! អ្នកគ្រូ ធម្មតា​បើ​ដឹងថា​មនុស្សនោះ​លង់ទឹក​ស្លាប់​ម្ល៉េះ​សមស្រែក​អោយ​គេជួយ​បាត់ទៅហើយ ។
–អុញ ! មើល​គេឆ្លើយ (​អ្នកគ្រូ​លាន់មាត់​)