នៅក្នុងសម្ភាសន៍ជាមួយនិស្សិត ដែលមានបំណងប្រឡងចូលមហាវិទ្យាល័យពេទ្យ លោកស្រីសាស្ត្រាចារ្យសួរសំណួរទៅនាងធារ៉ា ថា ៖
- មើល៍ ! ប្អូនបើប្អូនចង់ជាប់ជាគ្រូពេទ្យ តើប្អូនខ្លាចអ្វីជាងគេក្នុងចំណុចខាងក្រោម ៖
* ខ្លាចម្ជុលចាក់ថ្នាំ
* ខ្លាចវះកាត់
* ខ្លាចខ្មោចអ្នកជម្ងឺ
* ខ្លាចក្លិនស្អុយឆ្អាប
ខណៈនោះ ធារ៉ា ឆ្លើយភ្លាមថា ៖
- ចាស ! អ្នកគ្រូរាល់ចំណុចខាងលើទាំងប៉ុន្មាន នាងខ្ញុំមិនខ្លាចទេ !
អ្នកគ្រូហាក់ឆ្ងល់ហើយសួរតបទៅវិញថា ៖
- បើមិនខ្លាចចំណុចខាងលើ តើប្អូនខ្លាចអ្វីទៅវិញ ?
- ចាស ! រឿងដែលនាងខ្ញុំខ្លាចបំផុតនោះ គឺខ្លាចប្រលងធ្លាក់ !
- អូអ្ហូ ! ឯងឆ្លើយនេះពិតជាត្រឹមត្រូវហើយ ដូចនេះអោយឯងជាប់ស្វ័យប្រវត្តិតែម្ដងទៅ !
-<>- Beautiful girls are dangerous -<>-