You are browsing the archive for Business.

អង្ករ​ខ្មែរ​ចាប់​ផ្តើម​នាំ​ចេញ​ខ្លាំង​ក្នុង​ឆ្នាំ ២០១០

January 3, 2010 in Business, Local News by WeaseLey

(Radio France Internationale)

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  03/01/2010 14:00 ម៉ោងសកល

ចរន្ត ​នាំ​អង្ករ​ខ្មែរ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នឹង​មាន​ទំហំ​ខ្លាំង​នៅ​ ឆ្នាំ​២០១០​នេះ​។ សមាគម​មួយ​ចំនួន និង​ថៅ​កែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា អង្ករ​រាប់​ម៉ឺន​តោន​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នៅ​ឆ្នាំ ២០១០​នេះ។

ឆ្នាំ ​២០១០ គឺ​ជាឆ្នាំ​ដែល​ប្រទេស​កម្ពុជា​គ្រោង​នាំ​អង្ករ​ចេញ​ច្រើន​ជាង​ពេល​ណាៗ​ទាំង ​អស់​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។ ទីផ្សារ​ទាំង​អស់​នោះ​ជា​រួម​​មាន​​៖ ទ្វីប​អាស៊ី ​ទ្វីប​អាមេរិក និង​ទី្វបអឺរ៉ុប​។ លោក​លឹម​ប៊ុន​ហេង ប្រធាន​សមាគម​ស្រូវ​មាស និង​ជា​ប្រធាន​ក្រុមហ៊ុន​កិន​ស្រូវ​ឡូរ៉ង់​ផង​នោះ​បាន​ប្រាប់​អោយ​ដឹង​នៅ​ ថ្ងៃ​អាទិត្យ ទី​៣ ​ខែ​មករា​នេះ​ថា នៅ​ឆ្នាំ​២០១០​នេះ ប្រទេស​កម្ពុជា​នឹង​សម្រុក​នាំ​ចេញ​អង្ករ​ច្រើន​មែន​ទែន​ទៅ​កាន់​ទីផ្សារ​ ពិភពលោក​។ ហើយ​នេះ​ជា​អ្វី​ដែល​មិន​ធ្លាប់​កើត​មាន​ទេ​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​មក ​។ ល​ពី​ពេល​កន្លង​មក ប្រទេស​កម្ពុជា​ច្រើន​តែ​នាំ​ស្រូវ​ចេញ​ជា​លក្ខណៈ​មិន​ផ្លូវការ​ទៅ​កាន់​ ទីផ្សារ​ប្រទេស​វៀត​ណាម និង​ប្រទេសថៃ ហើយ​បន្ទាប់​មក ប្រទេស​ពីរ​នេះ​កិន​អង្ករ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​បន្ត​។ Read the rest of this entry →

ថាក់ស៊ីន​ជម្រុញ​ឲ្យ​កម្ពុជា​នាំ​ចេញ​ស្រូវ

December 15, 2009 in Business, Local News by WeaseLey

(Radio France Internationale)

ដោយ លី ម៉េងហួរ

អត្ថបទ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី 15/12/2009 កែប្រែ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី  15/12/2009 13:12 ម៉ោងសកល

ដំណើរ ​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ក្នុង​នាម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ ​​រដ្ឋាភិបាល​​​កម្ពុជា នៅ​ថ្ងៃ​នេះ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​បង្កើន​លទ្ធភាព​ដើម្បី​ផលិត​ដំណាំ​ កសិកម្ម ពិសេស ការ​បង្ក​បង្កើន​ផល​ស្រូវ។ ស្រូវ អង្ករ​ដែល​កម្ពុជា​នៅ​ឆ្នាំ ២០១០ អាច​សល់​សម្រាប់​ការ​នាំ​ចេញ​ប្រមាណ ២,៦៤ លាន​​តោន និង​បើ​គិត​ជា​ប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ។ Read the rest of this entry →

ក្រសួង​ទូរគមនាគមន៍​កំរិត​តម្លៃ​សេវា​ទូរស័ព្ទ

December 9, 2009 in Business, Local News by WeaseLey

(Radio France Internationale)

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/12/2009 12:13 ម៉ោងសកល

ក្រសួង ​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កំណត់​តម្លៃ​សេវា​និយាយ​តាម​ ទូរស័ព្ទ​ដើម្បី​បញ្ជៀស​ជំលោះ​ដែល​កើត​មាន​ក្នុង​ការប្រកួត​ប្រជែង​គ្នា។ ក្រសួង​បាន​កំណត់​អោយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​កំណត់​តម្លៃ​ គោល​អប្បបរិមា ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ដូចគ្នា​ក្នុង​តម្លៃ ៤,៥សេន​ក្នុង​មួយ​នាទី និង​តម្លៃ​អប្បបរិមា​សំរាប់​ការហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ ៥,៩៥​សេន​ក្នុង​មួយ​នាទី។ Read the rest of this entry →