ថៃដាក់លក្ខ័ណ ៣ សំរាប់កម្ពុជា
December 15, 2009 in Local News by WeaseLey
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ផានីថាន់ វតនាយ៉ាកន បាននិយាយកាលពីថ្ងៃ អង្គារ ថា កម្ពុជាត្រូវតែបំពេញលក្ខ័ណ៣ មុននឹងថៃបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនមកកម្ពុជាវិញ។ លោកបាននិយាយទៀតថា ការលើកលែងទោសពីព្រះមហាក្សត្រទៅលើចារជនជនជាតិថៃ គឺជាការចាប់ផ្ដើមនៃដំណើរការឆ្ពោះទៅកាន់ការពង្រឹងចំណងមេត្រីភាពផ្នែកទូតឡើងវិញ។
ប៉ុន្តែ លោកឯកអគ្គរាជទូត ប្រាសាសវិនិឆ័យ នឹងត្រឡប់មកភ្នំពេញវិញ លុះត្រាណាតែកម្ពុជាកែតំរូវនូវគំនិតដែលបាននិយាយកន្លងមក អំពី ប្រព័ន្ធយុត្តិធម៌របស់ថៃ និងនយោបាយរបស់ខ្លួន ព្រមទាំងបណ្ដេញ លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញពីដំណែងជាទីប្រឹក្សាសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទដើមក្នុង បាងកកប៉ុស្ដិ៍៖
“The Cambodian government has to meet three conditions before the the Thai government will send its ambassador back to Phnom Penh, government spokesman Panithan Wattanayakorn said on Tuesday.
He said the release of pardoned spy Sivarak Chutipong was the first step toward restoring diplomatic relations.
However, ambassador Prasas Prasasvinitchai would return to Phnom Penh only if Cambodia rectified its stated opinion about Thailand’s justice system, and its politics, and dismissed former prime minister Thaksin Shinawatra from the position of economic eo the Cambodian government.”


តាមវែបសាយ everyday.com.kh នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០០៩ បានអោយដឹងថា កម្ពុជាបានទាត់ចោលនូវលក្ខ័ណទាំង៣នោះ ដោយចាត់ទុកថា វាគ្មានន័យអ្វីទាំងអស់។
ចឹងបានថា អាប់ភីស៊ីត កុំចង់លោត… ប្រយ័ត្នបាក់ជើងទៅ…