កម្ពុជា និងវៀតណាមចុះហត្ថលេខាសាងសង់រោងចក្រវារីអគ្គិសនីនៅស្ទឹងត្រែង
December 11, 2009 in Local News by WeaseLey
(Radio Australia)
ព័ត៌មានថ្មីៗ 15:12:20, 11 December 2009
សហគ្រាសវិនិយោគ និងអភិវឌ្ឍន៍ឧស្សាហកម្ម និងជនបទរបស់ វៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈនៃការយល់ដឹង គ្នាមួយជាមួយនឹងប្រទេសកម្ពុជាជុំវិញគម្រោងការងារសាងសង់ រោងចក្រវារីអគ្គិសនី។
រោងចក្រនេះនឹងត្រូវគេសាងសង់នៅខេត្ដស្ទឹងត្រែងភាគឦសាន នៃប្រទេសកម្ពុជានៅជិតទល់ដែនប្រទេសវៀតណាម។ មានការ រំពឹងថា តំបន់នេះនឹងអាចផលិតអគ្គិសនីបាន៣ពាន់ ៧រយ ៦០ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ។
អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខានៅក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី៩ធ្នូកន្លងទៅនេះ នៅក្រោមអធិបតេយ្យភាពរបស់ លោក សួយ សែម រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុន LILAMA របស់វៀតណាម និងក្រុមហ៊ុនសំណង់ CCI ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធ LICOGI និងធនាគារវៀតណាមសម្រាប់ការអភិវឌ្ឍ និងវិនិយោគទុន។
លោក Bui Pham Khanh អនុរដ្ឋមន្រ្ដីខាងសំណង់របស់វៀត ណាមបាននិយាយនៅពិធីចុះហត្ថលេខាថា រាល់ក្រុមហ៊ុន បណ្ដាក់ទុនទាំងអស់មានបទពិសោធន៍នៅក្នុងការសាងសង់ រោងចក្រវារីអគ្គិសនីធំៗនៅក្នុងប្រទេសវៀតណាម និងឡាវ។
ក្រុមហ៊ុននិយាយថា ការសិក្សា និងវ៉ាស់ស្ទង់យ៉ាងសកម្មរបស់ ខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦មក បង្ហាញឲ្យឃើញ ថា បណ្ដាខេត្ដនៅតាមព្រំដែនកម្ពុជាវៀតណាមមានសក្កដា នុពលខ្ពស់សម្រាប់ការផលិតវារីអគ្គិសនី ដែលគេប៉ាន់ប្រមាណ ថា អាចទទួលកម្លាំងបាន៥ពាន់មេហ្កាវ៉ាត់ឯណោះ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)

