ការបកប្រែដោយ ម៉ាស៊ីន និង មនុស្ស មួយណាប្រសើរជាង?
December 10, 2009 in Tech by WeaseLey
(CNN Tech)
ក្រុមហ៊ុនធំៗចំនួន ២ គឺ Facebook និង Google កំពុងព្យាយាមធ្វើអ្នកប្រើប្រាស់ភាសាផ្សេងគ្នាអាចធ្វើការទំនាក់ទំនងគ្នាបាន ដោយក្រុមហ៊ុនទាំង២នោះ ផ្ដល់នូវឧបករណ៍សំរាប់ធ្វើការបកប្រែ។ Facebook ធ្វើការបកប្រែវែបដោយក្រុមអ្នកស្ម័គចិត្តជាច្រើន រួមជាមួយអ្នកជំនាញឈ្នួលមួយចំនួន ប៉ុន្តែ Google ប្រគល់អោយម៉ាស៊ីនធ្វើការទាំងនោះវិញ។
តើជម្រើសមួយណាប្រសើរជាងមួយណា?
Facebook នឹងមានអ្នកស្ម័គចិត្តក្នុងការបកប្រែ និងដាក់អោយបោះឆ្នោតលើឃ្លាដែលបកប្រែ ដែលមានទម្រង់ដូចដំណើរការរបស់ Wikipedia.
គុណសម្បត្តិ ៖ ការបកប្រែនឹងបានប្រសើរពីព្រោះមនុស្សអាចយល់ច្បាស់ពីអត្ថន័យភាសានិយាយ និងក្រៀមភាសា។
គុណវិបត្ត ៖ ចំនួនអ្នកស្ម័គ្រចិត្តមានកំណត់ ។
Google នឹងអោយម៉ាស៊ីនរៀបបកប្រែដោយសិក្សាទៅអត្ថបទដែលមានលើអិនធើណែត និងការបកប្រែវែបអាជីពដែលបានដាក់លើអិនធើណែត។ មានអត្ថបទកាន់តែច្រើន Google រៀនបានកាន់តែច្រើន ការបកប្រែនឹងកាន់តែល្អ។
គុណសម្បត្តិ ៖ អាចបកប្រែបានលឿន ។
គុណវិបត្តិ ៖ កុំព្យូទ័រនឹងពុំអាចយល់បានច្បាស់ពីពាក្យថ្មីដែលប្រើជាក់ស្ដែង កំហុសនៅមានច្រើន។

