អង្គការ ​IMF ​សុំឲ្យកម្ពុជា​ពង្រឹងប្រព័ន្ធ​​ធនាគារ

December 9, 2009 in Local News by WeaseLey

(Radio Australia)

15:12:50, 9 December 2009

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអំពាវនាវសុំឲ្យប្រទេសកម្ពុជាពង្រឹងប្រព័ន្ធ​ធនាគាររបស់ខ្លួន​នៅពេលដែលប្រទេសនេះ​កំពុងប្រឹងប្រែងងើបចេញពីឱនភាពសេដ្ឋកិច្ចដ៏ជ្រៅនោះ។

របាយណ៍មួយរបស់ IMF ដែលចេញផ្សាយបន្ទាប់ពីការជួបពិភាក្សាជាមួយ អាជ្ញាធរកម្ពុជា និយាយថា វិបត្តិសេដ្ឋកិច្ច​ពិភពលោក រួមទាំងឱនភាព​សេដ្ឋកិច្ច និង ការធ្លាក់ចុះយ៉ាង ខ្លាំងនៃតំលៃអចលនទ្រព្យផងនោះ បានធ្វើឲ្យប្រព័ន្ធ ធនាគារក្នុង​ប្រទេសកម្ពុជា ​ចុះទន់ខ្យោយ។

ឥឡូវនេះនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញនោះ អង្គការ IMF កំពុងអំពាវនាវ សុំឲ្យរដ្ឋាភិបាលកម្ពុជារក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង ពង្រឹងប្រព័ន្ធធនាគារ។

អង្គការ IMF ប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងធ្លាក់ចុះដល់ទៅ២.៧ ភាគរយនៅឆ្នាំនេះ មុនពេលងើបឡើងវិញ​ទៅដល់កំណើន​សេដ្ឋកិច្ច៤.៣ ភាគ រយនៅឆ្នាំ២០១០ ខាងមុខនេះ៕