ក្រសួងទូរគមនាគមន៍កំរិតតម្លៃសេវាទូរស័ព្ទ
December 9, 2009 in Business, Local News by WeaseLey
(Radio France Internationale)
ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/12/2009 12:13 ម៉ោងសកល
ក្រសួងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់តម្លៃសេវានិយាយតាមទូរស័ព្ទដើម្បីបញ្ជៀសជំលោះដែលកើតមាន ក្នុងការប្រកួតប្រជែងគ្នា។ ក្រសួងបានកំណត់អោយក្រុមហ៊ុន ផ្តល់សេវាទូរស័ព្ទទាំងអស់កំណត់តម្លៃគោលអប្បបរិមា ការហៅទូរស័ព្ទក្នុងប្រព័ន្ធដូចគ្នាក្នុងតម្លៃ ៤,៥សេនក្នុងមួយនាទី និងតម្លៃអប្បបរិមាសំរាប់ការហៅទូរស័ព្ទឆ្លងប្រព័ន្ធ ៥,៩៥សេនក្នុងមួយនាទី។ កន្លងមកមានក្រុមហ៊ុនមួយចំនួនទំលាក់តម្លៃហៅទូរស័ព្ទក្នុងប្រព័ន្ធ រហូតដល់សូន្យសេន ដែលការនេះបានបង្កអោយមានជំលោះប្តឹងផ្តល់ស្តីពីការប្រកួតប្រជែង ទីផ្សារគ្នា។ ក្រសួងក៏បានបញ្ជាអោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងអស់បញ្ឈប់ ការបិទខ្ទប់ការហៅទូរស័ព្ទឆ្លងប្រព័ន្ធផងដែរ៕

