អ្នក​ជំងឺ​ម្នាក់​ទៀត​ហើយ​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1)

November 26, 2009 in Health by WeaseLey

(RFA – 26/11/2009)

មាន​អ្នក​ជំងឺ​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) នៅ​គ្រា​ដែល​ជំងឺ​នេះ​កំពុង​តែ​បន្ត​រាតត្បាត​នៅ​កម្ពុជា។

មន្រ្តី​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​ផ្តាសាយ A(H1N1) នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ទ្បើង​រហូត​ដល់​៤៧២​នាក់​ហើយ​នៅ​ក្នុង​ សប្តាហ៍​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​សប្តាហ៍​មុន ហើយ​មាន​មនុស្ស​ម្នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើត​ឡើង​រហូត​ដល់​៥​នាក់​ហើយ​នា​ពេល​នេះ។