រឿងចចក

September 28, 2009 in Uncategorized by evannak

កាល​ពី​ព្រេង​នាយ​មាន​ចចក​ត្រោស​ ធំ​មួយ​ដល់​ខែ​លំហើយ វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក​ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ រីង​ទឹក​អស់​នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី​កំពឹស បង្កង ក្ដាម​ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេក​អរ​រីករាយ​គិត​ថា ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចំឡែក​ជាង​សព្វថ្ងៃ។ ឯ​កំពឹស​មាន​ប្រាជ្ញ ឮ​ចចក​ថា​ដូច្នោះ​ហើយ​ក៏​និយាយ​លួងលោម​ចចក​ថា យើង ​ទាំងអស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេចចក​ឆ្លើយថា ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ?” ។ កំពឹស​ថា ត្រូវ​បង​ចចក​ឯង​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា។ ចចក​ថា ធ្វើ​ដូចម្ដេច​នឹង​យក​ទៅ​លាង​ទឹក​បាន​បើ​ច្រើន​ដល់​ម្ល៉េះ ?” ។ កំពឹស​ថា បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា គិត​ឲ្យ​បង​ឯង​បាន​ស្រួល ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ។ ចចក​ឆ្លើយ​ថា បង​ឯង​ធ្វើ​ដូចម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់បើ ​ដូច្នេះ​ចូរ​បង​ឯង​ចុះ​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​តោង​រោម​បង​ឯងៗ​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯ​ណា ​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​ស៊ី​ឲ្យ​ឆ្ងាញ់​ពិសា​តាម​ចិត្ត​ចុះកំពឹស​និយាយ ។

ឯ​ចចក​ជា​សត្វ​ល្មោភ​ហើយ​ល្ងង់​ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី​បបួល​គ្នា​តោង​រោម​ចចក​ទៅ​លុះ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ​ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​អស់​ត្រី​និង​កំពឹស​លោត​ទៅ​ ក្នុង​ទឹក​បឹង​ប្រាប់​ថា បង​ចចក​​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​ សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទី​នេះ ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី និង​កំពឹស​មក​លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។

ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា​ចចក​ជញ្ជូន​អស់​ហើយ​នាំ​គ្នា​មុជ​ក្នុង​ទឹក​ជ្រៅ​បាត់​អស់ ។ ឯ​ចចក​ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ ខឹង​ណាស់​ដើរ​ទៅ​បបួល​អស់​សត្វ​ធំ​តូច ដំរី រមាស ខ្លា គ្រប់​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​បន្ដិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី ​ឲ្យ​អស់ ចចក​បាន​ឲ្យ​ពស់ថ្លាន់​ធ្វើ​ជា​ទំនប់​ទឹក អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទឺង​បឹង ភ័យ​ណាស់​ក៏​គិត​គ្នា​ថា យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​អស់​សត្វ​ទាំង​នោះ​លែង​បាច​ទឹក ?” ។ កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ថា ខ្ញុំ ​ឮ​គេ​ថា បង​សុភា​ទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា​ចេះ​ដោះ​ទុក្ខ​មនុស្ស​ផង​ជា​ច្រើន​ ណាស់ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ​មក​ជួយ​ដោះ​ស្រាយ​ទុក្ខ​អស់​ យើងពួក​ត្រី​គិត​គ្នា​ហើយ​ក៏​ប្រើ​ត្រី​ក្រាញ់​ឲ្យ​ទៅ​ អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា បង​ត្រី​ក្រាញ់​ទៅ​ណា ?” ត្រី​ក្រាញ់​ឃើញបង​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេក​អរ​ណាស់ និយាយ​អង្វរ​ថា បង ​សុភា​ទន្សាយ​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង គេ​ប្រើ​ខ្ញុំ​ឲ្យ​មក​អញ្ជើញ​បង​សុភា​ទៅ ត្បិត​ឮ​គេ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញ​ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ​គេ បើ​អ្នក​ឯ​ណា​កើត​ទុក្ខ​បង​តែង​តែ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី​គោ រមាស ជ្រូក ពស់​ធំ ពស់​តូច និង​សត្វ​ជា​ច្រើន​ទៀត​បបួល​គ្នា​មក​បាច​ទឹក​ឲ្យ​រីង​នឹង​បាន​ចាប់​ត្រី​ស៊ី អណ្ដើក កន្ធាយ

នៅមានត…