ដល់ត្រើយសើយគូថ
September 28, 2009 in Tricks & Tips by evannak
(ដល់ត្រើយសើយគូថ) បានន័យថា ៖ កិច្ចការអ្វីមួយ ដែលរួមគ្នាធ្វើបានជោគជ័យហើយ មានបំណងចង់ដណ្ដើមយកផលតែម្នាក់ឯង ហ៊ានទាត់ចោលរាល់មិត្តភក្រ សហការី ដែលធ្លាប់បានតស៊ូរួមជាមួយគ្នាកន្លងមក ។
ដល់ត្រើយសើយគូថ ផ្ទុយស្រឡះពី (ក្លែងជ្រូកដើម្បីស៊ីខ្លា) ល្បិច (ដល់ត្រើយសើយគូថ) គឺឆ្លៀតឱកាសពេលដែលទទួលបានជោគជ័យហើយ យកកូនចៅខ្លួនទៅសំឡេះចោល ។ ចំណែក (ក្លែងជ្រូកដើម្បីស៊ីខ្លា) គឺ រិះរកមធ្យោបាយអូសទម្លាក់អ្នកនៅពីលើឆាកឲ្យធ្លាក់ដី ក្នុងស្ថានភាពដែលខ្លួនកំពុងទទួលការកៀបសង្កត់ ។ បើធ្វើការប្រៀបធៀបទៅឃើញថា ៖ ល្បិច (ក្លែងធ្វើជ្រូកដើម្បីស៊ីខ្លា) ពិតជាគ្រោះថ្នាក់ ចំណែកល្បិច (ដល់ត្រើយសើយគូថ) ពិតជាងាយស្រួល ។
នៅ ក្នុងប្រវត្តិសាស្ត្រចិន ៖ មន្ត្រីហ្វាន់ឆុង រិះគន់ស្ដេច យៀកវ៉ាង ថា ៖ មនុស្សនេះកវែងមាត់ចាប អាចរួមទុក្ខជាមួយតែមិនអាចរួមសុខជាមួយគ្នាបានឡើយ ។ ពីព្រោះលោកមើលធ្លុះនូវសភាពការក្នុងរាជការដ៏អាក្រក់នេះ ហេតុនេះក្រោយពីរួមដៃគ្នាកម្ទេចនគរអ៊ូបានជោគជ័យហើយ លោកក៏លបរត់ចេញពីរាជវាំងលាក់ខ្លួនដូរឈ្មោះដើរត្រាចរកស៊ី គ្រប់ទិសទី ជាសំណាងដែរ ដែលបានដើរកម្សាន្តស្គាល់គ្រប់ទីកន្លែង ចំណែកមិត្តរួមអាវុធរបស់លោកឈ្មោះ វិន ជុង ពីព្រោះតែការលោភលន់បុណ្យសក្តិទ្រព្យសម្បត្តិ ចៀសមិនផុតពីការមន្ទិលរអារបស់ស្ដេច យៀក ទេ ទីបំផុតក៏ទទួលវាសនាជាខ្មោចក្រោមផ្លែដាវរបស់ស្ដេច យៀក ទៅ ។នៅមានត…

